នាឡិកាម៉ាក Michael Kors (MK) មានភាពគួរឱ្យទាក់ទាញនិងល្បីល្បាញដោយសារស្ទីលរបស់ខ្លួនដែលរចនាឡើងបង្ហាញភាពថ្លៃថ្នូរនិងភាពក្លាហាន។ នាឡិកាម៉ាក MK រចនាឡើងស្របតាមរបត់សង្គមទាន់សម័យ និងជាមូលដ្ឋានដែលមានការជំរុញឆ្ពោះទៅរកម៉ាកប្រណីតទំនើប។
ភាពល្បីល្បាញនិងទាក់ទាញរបស់នាឡិកាម៉ាក MK នេះ ហាក់បីដូចជាផ្តល់ឱកាសឱ្យការលួចចម្លងម៉ាកផលិតផលនេះដើម្បីចរាចរណ៍នៅលើទីផ្សារ ហើយអតិថិជនមួួយចំនួនបានទិញប៉ះចំនាឡិកាម៉ាក MK ក្លែងក្លាយផងដែរ។
ដើម្បីជាសវាងការទិញនាឡិកា MK ក្លែងក្លាយ ទស្សនាវដ្ដីម៉ូដសូមលើកយកគន្លឹះមួយចំនួនក្នុងការត្រួតពិនិត្យមើលថា តើនាឡិកាម៉ាក MK ដែលលោកអ្នកបានទិញនោះជាផលិតផលសុទ្ធឬក៏ក្លែងក្លាយ។
១. ទម្រង់មុខនាឡិកា
ដើម្បីត្រួតពិនិត្យមើលនាឡិកាម៉ាក MK សុទ្ធ យើងគួរពិចារណានិងពិនិត្យមើលនិមិត្តសញ្ញាឬឡូហ្គូ និងទ្រនិចនាឡិកា។ ចំពោះឡូហ្គូនាឡិកាម៉ាក MK នីមួយៗ មានភាពស៊ីសង្វាក់គ្នាយ៉ាងល្អឥតខ្ចោះទៅនឹងឡូហ្គូរបស់ម៉ាកសញ្ញារបស់ក្រុមហ៊ុន។ តួអក្សរមានមានចន្លោះនិងត្រូវបានដាក់តម្រៀបស្មើគ្នាយ៉ាងល្អខ្ចោះ ហើយតួអក្សរនីមួួយៗត្រូវបានផលិតឡើងពីលោហធាតុដែលមានគុណភាពខ្ពស់។ ជាពិសេស លោកអ្នកគួរត្រួតពិនិត្យមើល ការប្រកបពាក្យនៃម៉ាកសញ្ញានៃផលិតផលថា តើវាមានភាពត្រឹត្រូវឬអត់? ផលិតផលក្លែងបន្លំអាចនឹងមានកាធ្វេសប្រហេសចំពោះរឿងនេះដែលធ្វើឱ្យយើងចាប់កំហុសឬបញ្ជាក់ថាវាជាផលិតផលក្លែងក្លាយបានយ៉ាងងាយស្រួល។
ចំពោះនាឡិកា MK ដែលមានមុខតូចវិញ សូមពិនិត្យមើលមុខតូចផ្សេងៗ (សម្រាប់ម៉ូដដែលមានមុខតូច៣ផ្សេងទៀតក្រៅពីមុខធំ) ដើម្បីឱ្យប្រាកដថា វាដំណើរការបានល្អហើយស៊ីសង្វាក់គ្នា។ មុខតូចៗរបស់នាឡិកាក្លែងបន្លំជួនកាលមិនមានដំណើរការល្អ ឬមិនមានភាពស៊ីសង្វាក់នឹងទ្រនិចចម្បង ដ្បិតអ្នកក្លែងបន្លំមានការធ្លោះធ្លោយ ឬអាចគិតថា អតិថិជនអាចនឹងមិនចាប់អារម្មណ៍ចំពោះចំនុចតូចៗទាំងនេះ។
ទម្រង់មុខរបស់នាឡិកាម៉ាក MK
២. ផ្ទៃខាងក្រោយ
នាឡិកាម៉ាក MK នីមួយៗមានលេខកូដសម្គាល់ផលិផលផលដែលសរសេរនៅផ្នែកខាងក្រោយដែលមានភាពងាយស្រួលក្នុងការបញ្ជាក់ថា តើវាជាផលិតផលសុទ្ធឬក៏ក្លែងក្លាយ។
នាឡិកាម៉ាក MK ត្រូវបានរចនាឡើង និងផ្តល់ព័ត៌មានឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដើម្បីបញ្ជាក់ពីគុណភាពនៃវត្ថុធាតុដើមត្រូវបានយកមកផលិត។
លោកអ្នកអាចសង្កេតឃើញមានការឆ្លាក់នៅលើផ្នែកខាងក្រោយដូចជា៖ ព័ត៌មាននៃកាលបរិច្ឆេទនៃការផលិត លេខសម្គាល់ និងពាក្យ “ALL TAINLESS STEEL” ដែលត្រូវបានឆ្លាក់ភ្ជាប់ទៅផ្នែកខាងក្រោយ។
ទម្រង់នៃការសរសេរកាលបរិច្ឆេទនៃការផលិតមានលេខ ៦ខ្ទង់គឺ ថ្ងៃ ឆ្នាំ ខែ (DD YY MM format) ដោយមិនមានចន្លោះ។
សម្រាប់លេខកូដសម្គាល់វិញគឺត្រូវាបានសរសេរជាទម្រង់ដែលមានតួអក្សរ MK និងលេខបួនខ្ទង់ (MK-XXXX) ឧទាហរណ៍ដូចជា MK-5693 ហើយលេខសម្គាល់នេះបញ្ជាក់ពីម៉ូដែលរបស់ផលិតផល។ លេខសម្គាល់ត្រូវបានឆ្លាក់ភ្ជាប់យ៉ាងល្អឥតខ្ចោះ។
នាឡិកាម៉ាក MK ពិតប្រាកដនឹងមានបោះត្រា MK នៅលើក្បាលរុយ ហើយព័ត៌មានលម្អិតរបស់នាឡិកាត្រូវបានឆ្លាក់នៅផ្នែកខាងក្រោយ (មើលរូបភាព)។
ម៉ូដែលនេះមានលេខកូដសម្គាល់ MK-5605 និងត្រូវបានផលិតនៅថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០១៩។
៣. ខ្សែនាឡិកាដៃ
នាឡិកាម៉ាក MK តែងតែប្រើដែកអុីណុកសម្រាប់ខ្សែដៃនាឡិកាដែក ហើយវាមានភាពរលោងនិងល្អឥតខ្ចោះ។ ខ្សែរបស់វាក៏មានសញ្ញាព្រួញដែលឆ្លាក់ភ្ជាប់នឹងខ្សែដៃនាឡិកាដែលមានភាពជាប់ធន់ដែលមិនអាចដកចេញ ឬកោសលុបបាន។ ផលិតផលក្លែងក្លាយអាចនឹងមិនមានសញ្ញាព្រួញត្រូវបានឆ្លាក់ភ្ជាប់នឹងខ្សែបានល្អនោះទេ។
ខ្សែដៃលោហធាតុនាឡិកាម៉ាក MK មានសញ្ញាព្រួញឆ្លាក់ភ្ជាប់។
៤. ប្រអប់និងកាវេចខ្ចប់
នាឡិកា MK សុទ្ធមានគែមប្រអប់ឆ្លាក់ប្រែនជាអក្សរពេញ MICHAEL KORS ជាអក្សរឡាតាំង ដូចក្នុងរូបខាងក្រោម។ នៅក្នុងប្រអប់នាឡិកាសុទ្ធក៏មាន Selica Gel
និងកូនសៀវភៅកាតាឡុក ហើយមានកូនខ្នើយដែលមានភាពរឹងនៅជ្រុងសង្ខាង។ នាឡិកាសុទ្ធរបស់ប្រែនមានស្លាកដែលមានលេខបារកូដ (Barcode) និងលេខកូដសម្គាល់ម៉ូដែលនាឡិកាផងដែរ។
ផលិតផលម៉ាក MK ត្រូវបានគេទទួលស្គាល់ថាជាផលិតផលល្អហើយមានអ្នកគាំទ្រ ជាច្រើននៅលើពិភពលោក។ ចំពោះអតិថិជនដែលនិយមប្រើបា្រស់ផលិតផលអូរីជីណលម៉ាក MK មានដូចជា កាបូប គ្រឿងក្រអូប នាឡិកាដៃជាដើម អាចរកជាវបាននៅហាង ម៉ូដស្ទ័រ ដែលជាបណ្តុំម៉ាកផលិតផលប្រណីត សុទ្ធ១០០% ដ៏សម្បូរបែបដោយហាងមួយនេះបាននាំចូលផលិតផលសុទ្ធ ១០០% ពីបរទេសដូចជា សហភាពអឺរ៉ុប សហរដ្ឋអាមេ៉រិក និង អូស្រ្តាលី ជាដើម៕
https://www.youtube.com/watch?v=jxxdEh8Cvn8